កាលបរិច្ឆេទ: ០៩ មេសា ២០២៥ / Author : ATH Sokren
ខែមីនាគឺជាខែនៃបុណ្យរ៉ាម៉ាដង់ (សាសនាអ៊ីស្លាម) និងបុណ្យការ៉ែម (សាសនាកាតូលិក)។ ក្នុងឱកាសនេះក្រុមការងាររបស់សហគ្រាសផលិតឱសថប៉េប៉េអឹម បានផ្តល់អំណោយ « SUKEUROU KOOR » (ស្ករសម្រាប់បុណ្យរ៉ាម៉ាដង់) និងកញ្ចប់អំណោយ « PANIER NDOGOU » (កញ្ចប់អំណោយសម្រាប់បញ្ចប់ការតមអាហារ) ទៅដល់គ្រូពេទ្យ និងឱសថការីដែលជាដៃគូសហការរបស់សហគ្រាស។ នៅក្នុងកញ្ចប់អំណោយទាំងនោះរួមមាន ស្ករ កាហ្វេ ទឹកដោះគោ ផ្លែល្មើ និងស្ករសូកូឡា។ល។ គឺសម្រាប់ឱ្យឱសថការី និងគ្រូពេទ្យដែលជាប់វេនយាមអាចបញ្ចប់ពិធីរ៉ាម៉ាដង់ពោលគឺបញ្ចប់ការតមអាហារនៅកន្លែងធ្វើការតែម្តង៕